សាលារៀន អន្ដរទ្វីប អាមេរិកាំង


សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀនចំណេះដឹងទូទៅមួយ ដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង។​​ សាលារៀនបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់នូវចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុខភាព។ នៅថ្ងៃអនាគតខាងមុខ សាលានឹងបន្តរក្សាលើគុណភាព វិន័យ និងសេវាកម្ម ឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀតដើម្បីអភិវឌ្ឍសហគមន៍ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។

ការធ្វើពិសោធនៅសាលារៀន អន្តរទ្វីប អាមេរិកាំង


សាលារៀន អន្តរទ្វីប អាមេរិកាំង មាន​សម្ភារ​ឧបទេស​សម្រាប់​ការ​បង្រៀន​សិស្សា​នុសិស្ស​យ៉ាង​សំបូរបែប តួយ៉ាង​ការ​​បង្កើត​បន្ទប់​ពិសោធន៍ ដើម្បីឆ្លើយតបទៅនឹងមុខ​វិជ្ជា​វិទ្យាសាស្រ្ត។

កម្មវីធីសិក្សាស្រាវជ្រាវ


កម្មវិធីសិក្សាស្រាវជ្រាវ ជាកម្មវិធីមួយនៃកម្មវិធីសិក្សាអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាមួយសកម្មភាពផ្សេងៗដូចជា ការសិក្សាស្រាវជ្រាវរបស់សិស្សនៅបន្ទប់ពិសោធ(ជាពិសេសលើមុខវិជ្ជាវិទ្យាសាស្រ្តពិត) ការដាក់ប្រធានបទស្រាវជ្រាវតាមមុខវិជ្ជានីមួយៗ ការដាក់ឱ្យសិស្សធ្វើកិច្ចការស្រាវជ្រាវសម្រាប់ការប្រកួតតាំងពិព័រណ៌ប្រចាំឆ្នាំរបស់សាលា និងការដាក់សំណួរស្រាវជ្រាវតាមរយៈទស្សនកិច្ចសិក្សារបស់ពួកគេម្នាក់ៗ។

អានបន្ត

ការប្តេជ្ញាចិត្តរបស់យើង


សាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងប្តេជ្ញាយ៉ាងមោះមុតក្នុងការសហការជាមួយក្រសួង ឬមន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរ ស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនានា ព្រមទាំងអ្នកអាណាព្យាបាល និងអតីតសិស្សទាំងអស់ ដើម្បី​ធ្វើ​យ៉ាង​​ណាឱ្យ​គុណភាព​អប់រំ​របស់​សាលា​រៀនយើងនាំ​មុខគេ​ជានិច្ច​នៅ​ក្នុង​ប្រទេសកម្ពុជា។

សាខា



ព្រឹត្តិការណ៍សាលា
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤

ទិវាពលកម្មអន្តរជាតិ

ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤

កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៣ ដល់ទី៦

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤

ប្រឡងប្រចាំខៃមេសា មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា

ព្រឹត្តិ្កការណ៍ផ្សេងទៀត