ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យសិក្សា
សូមស្វាគមន៍ លោក លោកស្រីជាមាតា បិតា និងអ្នកអាណាព្យាបាលទាំងអស់ជាទីគោរព! សួស្តីកូនៗតូចៗជា ទីស្រឡាញ់!
សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលារៀនដែលមានបណ្តុះបណ្តាលសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ចាប់ពី កម្រិតក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។ ក្នុងនោះដែរ សម្រាប់សិស្សានុសិស្សតូចៗដែលត្រូវសិក្សាថ្នាក់ក្រោមមត្តេយ្យនិងមត្តេយ្យសិក្សាគឺសាលារៀនយើងចាប់ទទួលកុមារដែលមានអាយុចាប់ពី២ឆ្នាំ ដល់អាយុ៥ឆ្នាំ។ លើសពីនេះ សាលាក៏បានជ្រើសរើសគ្រូដែលមានសញ្ញាបត្រគរុកោសល្យ មានបទពិសោធលើការងារបង្រៀន មានជំនាញវិជ្ជាជីវៈផ្នែកអប់រំកុមារតូចៗ ព្រមទាំងមានមនសិការវិជ្ជាជីវៈ និងមានគ្រូជំនួយដែលបទទួលបានការហ្វឹកហាត់ និងបណ្តុះបណ្តាលចំណេះដឹងបន្ថែមជាប្រចាំ។
ម្យ៉ាងទៀត លោកគ្រូ អ្នកគ្រូបង្រៀនបានអនុវត្តនូវគោលវិធីសិស្សមជ្ឈមណ្ឌលដែលបង្កបរិយាកាសឱ្យកុមាររៀនតាមរយៈការលេងផង រៀនផង និងអាចជួយកុមារតូចៗឱ្យមានការ អភិវឌ្ឍទៅលើភាសា (ការនិយាយ ពន្យល់ បង្ហាញហេតុផល) បញ្ញា(ការគិត វិភាគ យល់ពីចំនួន បរិមាណ(តិច ឬ ច្រើន…) មានមនោសញ្ចេតនាក្នុងការស្រឡាញ់ចូលចិត្តអំពើល្អ ចេះចែករំលែក ចេះគោរពចាស់ព្រឹទ្ធាចារ្យ និងយល់ពីសីលធម៌រស់នៅក្នុងសង្គម…)។ មិនតែប៉ុណ្ណោះ សម្ភារសិក្សាទាំងអស់សុទ្ធតែបានរចនាឡើងដោយមានបម្រុង ប្រយ័ត្ន ដើម្បីអនុញ្ញាតឱ្យកុមារអាចប្រើប្រាស់ឧបករណ៍ជាក់ស្តែងក្នុងគោលបំណងបណ្តុះនូវចំណេះដឹងខាងផ្នែកគណិតវិទ្យា ភាសា ភូមិសាស្ត្រ វិទ្យាសាស្ត្រនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ម្យ៉ាងវិញទៀត ដំណើរការ នៃការសិក្សា គឺត្រូវបានរៀបចំឡើងដើម្បីរក្សាឱ្យបាននូវបរិយាកាសសិក្សាដ៏រីករាយ ខណៈដែលគាត់អាចចាប់យកឱកាសនៃ “ដំណាក់កាលចង់ដឹង” ពីធម្មជាតិរបស់កុមារតូចៗឱ្យប្រែក្លាយទៅជាការក្រេបជញ្ជក់ជំនាញ និងចំណេះដឹងផ្សេងៗនាថ្ងៃអនាគតផងដែរ។ សម្ភារសិក្សាភាគច្រើន គឺមានលក្ខណៈកែតម្រូវដោយកុមារដែលកាត់បន្ថយការជ្រៀតជ្រែករបស់មនុស្សចាស់ ហើយជួយឱ្យកុមារតូចៗទទួលបាននូវជោគជ័យក្នុងដំណើរការស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ យើងក៏ផ្ដោតទៅលើភាពស្អាតបាត មានអនាម័យ ការគួរសម មានសុជីវធម៌ ការគោរព និងឯករាជ្យភាពផងដែរ។
គោលបំណងរួម គឺផ្ដល់នូវបរិយាកាសយកចិត្តទុកដាក់ដ៏កក់ក្ដៅមួយដែលតម្រូវការដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារម្នាក់ៗដែលអាចសម្រេចបានតាមរយៈការប្រើប្រាស់សម្ភារសម្បូរបែប និងការសហការកែលម្អជាប្រចាំរបស់គណៈគ្រប់គ្រងសាលា។ យ៉ាងណាមិញ កុមារតូចៗ អាចរៀនបានដោយសេរីតាមសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនរងសំពាធពេលវេលាដែលកំណត់ដោយដំណើរការសង្គមដ៏ឆាប់រហ័សរបស់យើងឡើយ។
នៅទីនេះ កុមារនឹងទទួលបានភាពម្ចាស់ការ ការជឿជាក់លើខ្លួនឯង និងការគោរពចំពោះគ្នាទៅវិញទៅមក។ យើងខ្ញុំស្វាគមន៍ជានិច្ចចំពោះលោក លោកស្រីជាមាតា បិតា និងអ្នក អាណាព្យាបាលកុមារដែលមានកូនអាយុ២ឆ្នាំ ដល់៥ឆ្នាំ។ ជាចុងក្រោយនេះ នាងខ្ញុំតាងនាមឱ្យគណៈគ្រប់គ្រងសាលារៀន សូមគោរពជូនពរលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់បានជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលជោគជ័យក្នុងជីវិតតរៀងទៅ។
សូមអរគុណ!
សញ្ញាត្របរិញ្ញបត្រភាសាវិទ្យា និងសញ្ញាបត្រគរុកោសល្យ
Ssokunthi.vong@ais.edu.kh
សញ្ញាត្របរិញ្ញបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងសញ្ញាបត្រគរុកោសល្យ (វគ្គខ្លី)
theary.hun@ais.edu.kh
កម្រិតវប្បធម៌ - ថ្នាក់បរិញ្ញបត្រ
chhounsokanitha@ais.edu.kh
កម្រិតវប្បធម៌ - ថ្នាក់បរិញ្ញបត្រ
kongchanthat@ais.edu.kh
©គ្រូបង្គោលបឋមសិក្សា
֎somsreylegn@ais.edu.kh
©គ្រូបង្គោលបឋមសិក្សា
֎noemsreyneang@ais.edu.kh
©គ្រូបង្គោលបឋមសិក្សា
֎vanchanny@ais.edu.kh
©គ្រូបង្គោលមត្តេយ្យសិក្សា
֎sreysros.chen@ais.edu.kh
©គ្រូបង្គោលបឋមសិក្សា
֎thon.uk@ais.edu.kh