thumbnail

សារថ្នាក់អនុវិទ្យាល័យ

លោកស្រី ហុិន ស្រីពៅ

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ

ជំរាបសួរ​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​បងប្អូន​សាធារណជន​ទាំងអស់​ជាទី​គោរព​រាប់អាន​។

សូមស្វាគមន៍មកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក! ក្នុងនាមនាងខ្ញុំ​ជាចាងហ្វាងមធ្យមបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​សម្រាប់​ការចូលរួម​គាំទ្រ​ និងសហការ​ពីសំណាក់​លោក​ លោកស្រី​ដែល​ជា​មាតា​បិតា​ ឬអ្នកអាណាព្យាបាលសិស្ស ​ដែល​តែងតែ​ពេញចិត្ត​ និង​ជឿជាក់​លើគុណភាព​​ ​វិន័យ និង​សេវាកម្ម ​របស់​សាលារៀន​យើង ​កន្លងមក​រហូតដល់ពេល​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​ការ​ជឿជាក់​របស់​លោក លោកស្រី​ ក្រុមការងារ​យើង​ក៏​រឹតតែ​មាន​កម្លាំងចិត្ត​បន្តការ​ព្យាយាម​ និង​អភិវឌ្ឍ​លើ​គ្រប់​ផ្នែក​ នៃ​សាលារៀន​។ សាលារៀន អន្ដរទ្វីប អាមេរិកាំង ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ព្រម​ជាមួយនឹង​កម្មវិធី​សិក្សាដ៏សម្បូរបែប ​ស្របតាមកម្មវិធីរបស់​ក្រសួង​ផង​ដែរ​។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក នៃសាលារៀននេះក៏បានគិតគូរ​ ព្រួយបារម្ភ ខ្វល់ខ្វាយ​ពីសុខទុក្ខ ក៏ដូចជាសុខភាពរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ និងបាន​បង្កើត​នូវមជ្ឈមណ្ឌល​សុខភាព​ ងិន សុខរង្សី​​ សម្រាប់​ពិនិត្យ​ និង​ព្យាបាល​ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​ ព្រមទាំង​បុគ្គលិក​គ្រប់​ផ្នែកផងដែរ។ ជាទីបញ្ចប់ នាងខ្ញុំតំណាងឱ្យគណៈគ្រប់គ្រងសាលារៀនក៏​សូម​ថ្លែងអំណរអរគុណ​ដល់​លោក​ លោកស្រី​ដែល​តែងតែ​ចូលរួមគាំទ្រ​ និង​ផ្តល់​ទំនុកចិត្ត​មក​លើ​សាលារៀន​យើង​កន្លងមក​ ហើយក៏​សង្ឃឹមយ៉ាងមុតមាំថា​លោក លោកស្រីនឹង​នៅតែ​បន្តការគាំទ្រ និងសហការ​​បន្ថែម​ទៀត​។ នាងខ្ញុំ​សូម​គោរព​ជូនពរ​ដល់​លោក​ លោកស្រី​ដែល​ជា​មាតា​បិតា​ និង​អ្នកអាណាព្យាបាល ​ព្រម​ទាំង​ប្អូន​ៗសិស្សានុសិស្ស​ជាទីស្រឡាញ់​ទាំងអស់​​ជួបប្រទះ​តែ​នឹងសេចក្តីសុខ​ សុវត្ថិភាព​ សំណាងល្អ​ សុខភាព​ល្អ​ និងទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។ សូមអរគុណ!

ចំណុចពិសេសដែលលោកស្រីពេញចិត្តបម្រើការងារនៅស្ថាប័នមួយនេះក្នុងរយៈពេលវែងក៍ព្រោះតែការផ្តល់នូវគុណភាពអប់រំខ្ពស់ ការអនុវត្តវិន័យសិក្សាប្រកបដោយប្រសិទ្ឋភាព ផ្តល់សេវាកម្មបានល្អប្រសើរជូនដល់ប្អូនៗសិស្សានុសិស្សរបស់ខ្លួន។

លោកស្រីមាន​សេចក្តី​សោ​មន្ស​រីករាយក្រៃលែង និង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​តែងតែបាន​បន្ត​គាំទ្រ​ និង​ផ្តល់​នៅ​ទំនុកចិត្ត​យ៉ាង​ខ្លាំង​មុតមាំ​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

សូមជូនពរលោកលោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ!

គ្រូបង្រៀន