thumbnail

កម្មវិធីដំណើរទស្សនកិច្ចសិក្សាលើកទី៩៩ សម្រាប់សិស្សថ្នាក់ទី៩ ទៅកាន់វត្តត្រលែងកែង

កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៩៩ ទៅកាន់វត្តត្រលែងកែង។ ។ ​គួរបញ្ជាក់ផងដែរ ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សា​ ក្នុងគោលបំណង​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​ជាច្រើន​បន្ថែម​លើ​មេរៀន​ ក្នុង​ថ្នាក់​ ជាពិសេស​ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ស្វែងយល់​ពី​តាំង​ប្រវត្តិ​សាស្រ្ត​ វប្បធម៌​ ទេសចរណ៍​ និង​ទិដ្ឋភាព​ជាក់ស្តែង​នៅក្នុង​សង្គម​រស់នៅ​បច្ចុប្បន្ន​ផ្សារភ្ជាប់​ទៅ​នឹង​ខ្លឹមសារ​មេរៀន​កំពុង​សិក្សា​។ សាលារៀន​ អន្តរទ្វីប​ បាន​រៀបចំ​កម្មវិធី​ចុះ​កម្មសិក្សា​ និង​ទស្សនកិច្ច​សិក្សា​សម្រាប់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ ចាប់ពី​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ ដល់​ថ្នាក់​ទី១២​ ទៅកាន់​ទីតាំង​ និង​កន្លែង​ផ្សេង​ៗពីគ្នា​ទៅតាម​កម្រិត​ថ្នាក់​ និង​ការយល់​ដឹង​របស់​សិស្ស​។