កម្មវិធីចុះកម្មសិក្សាលើកទី៣៥ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (Kid Park Exchange Squares) សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី៣៥ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (Kid Park Exchange Squares) សម្រាប់សិស្សានុសិស្សថ្នាក់ទី៣។ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាទួលគោក តែងរៀបចំរៀបចំកម្មវិធីចុះកម្មសិក្សាជារៀងរាល់ឆ្នាំ និងគ្រប់កម្រិតថ្នាក់។ គោលបំណងនៃកម្មវិធីចុះកម្មសិក្សាខាងលើ គឺដើម្បីឱ្យសិស្សានុសិស្សថ្នាក់ទី៣បានយល់ដឹងអំពី ទីកន្លែងកំសាន្តរបស់ក្មេងៗសប្បាយៗ នៅរាជធានីភ្នំពេញ។