កម្មវិធីចុះកម្មសិក្សាលើកទី៤៨ ទៅកាន់រមណីយដ្ឋានវត្តភ្នំ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦
កាលពីថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀនចំកម្មវិធីចុះកម្មសិក្សាលើកទី៤៨ ទៅកាន់រមណីយដ្ឋានវត្តភ្នំសម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ ការចុះកម្មសិក្សាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិក្សានុសិស្សគ្រប់កម្រិត និងគ្រប់ថ្នាក់ ព្រោះវាជាបរិបទថ្មីដែលប្អូនៗសិស្សានុសិស្សត្រូវការដែលជាកត្តាសម្រាប់ការលូតលាស់ទាំងរាង្គកាយ និងចំណេះដឹង។ ជាងនេះទៅទៀត នៅក្នុងកម្មសិក្សានេះ សិក្សានុសិស្សបានសិក្សាអំពីប្រវត្តិនៃរមណីយដ្ឋានវត្តភ្នំ អំពីបរិស្ថានជំវិញខ្លួន និងទំនាក់ទំនងសង្គម។