កម្មវិធីចែកលិខិតសរសើរជូនសមាជិក និងថ្នាក់ដឹកនាំក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកម្មវិធីចែកលិខិតសរសើរជូនសមាជិក និងថ្នាក់ដឹកនាំក្រុមប្រឹក្សាសិស្ស។ ការរៀបចំនេះត្រូវបានធ្វើឡើងដេីម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានចូលរួមការងារសាលា ក៏ដូចជាការចែករំលែកនូវចំណេះដឹងថ្មីៗ ដល់សិស្សានុសិស្សដទៃទៀតដែលបានចូលរួម។