កម្មវិធីបំណិនជីវិតស្ដីពី ការដាំស្លឹកគ្រៃ សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ បង្រៀនដោយអ្នកគ្រូ ស៊ុ ស្រីលិញ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកគ្រូ ស៊ុ ស្រីលិញ បានដឹកនាំសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ស្ដីពី ការដាំស្លឹកគ្រៃ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងដាំស្លឹកគ្រៃបាន ដោយខ្លួនឯងនៅពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។