កម្មវិធីបំណិនជីវិតស្តីពី ការដាំស្លឹកគ្រៃ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣គ ដឹកនាំដោយអ្នកគ្រូ អ៊ាត ចំរើន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូ អ៊ាត ចំរើន បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ការដាំស្លឹកគ្រៃ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចដាំស្លឹកគ្រៃដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។