កម្មវិធីបំណិនជីវិតស្តីពី ពងទាស្ងោរ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ៣ ដឹកនាំដោយអ្នកគ្រូ ឈួន សុកន្និថា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូ ឈួន សុកន្និថា បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ពងទាស្ងោរ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ៣ ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗតាមរយៈការសង្កេតដោយភាពរីករាយជាមួយអ្នកគ្រូ និងមិត្តរួមថ្នាក់របស់ពួកគេ។