កម្មវិធីបំណិនជីវិតស្តីពី មូរគួង សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ខ ដឹកនាំដោយលោកគ្រូ ហ៊ន សុគន្ធា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ លោកគ្រូ ហ៊ន សុគន្ធា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៦ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត មូរគួង។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចមូរគួងដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។