កម្មវិធីបំណិនជីវិតស្តីពី បំពងមាន់ និងដំឡូងបារាំង សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ ដឹកនាំដោយអ្នកគ្រូ វ៉ាន់ ចាន់នី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ អ្នកគ្រូ វ៉ាន់ ចាន់នី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត បំពងមាន់ និងដំឡូងបារាំង។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចបំពងមាន់ និងដំឡូងបារាំងបានដោយខ្លួនឯងពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។