កម្មវិធីបំណិនជីវិតស្តីពី ខ្ចប់គួង ប្រហិតឆឹង បង្អែមចេកខ្ទិះ និងតែបៃតង សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដឹកនាំដោយអ្នកគ្រូ ស្រី មន្នី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ អ្នកគ្រូ ស្រី មន្នី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ស្តីពី ខ្ចប់គួង ប្រហិតឆឹង បង្អែមចេកខ្ទិះ និងតែបៃតង ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើកិច្ចការខាងលើបានដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។