កម្មវិធីបំណិនជីវិត ការដាំស្ពៃតឿ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដឹកនាំដោយអ្នកគ្រូ ឈួន សុកន្និថា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកគ្រូ ឈួន សុកន្និថា បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ការដាំស្ពៃតឿ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាយល់ដឹងនឹងអាចបកស្រាយបានពីរបៀបនៃដាំស្ពៃតឿ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។