កម្មវិធីបំណិនជីវិត ការបណ្តុះមើមដំឡូងបារាំង សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ បង្រៀនដោយអ្នកគ្រូ វ៉ាន់នី និមល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ អ្នកគ្រូ វ៉ាន់នី និមល បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ការបណ្តុះមើមដំឡូងបារាំង។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចបណ្តុះមើមដំឡូងបារាំង ដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។