កម្មវិធីបំណិនជីវិត បង្អែមបបរល្ពៅ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣
កម្មវិធីបំណិនជីវិត បង្អែមបបរល្ពៅ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ បង្រៀនដោយអ្នកគ្រូ នឹម សុនីតា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។ ចំពោះបំណិនជីវិតនៃការធ្វើបង្អែមបបរល្ពៅនេះ វាគឺជាផ្នែកមួយនៃការរៀនរស់ក្នុងសង្គមគ្រួសាររបស់សិស្សានុសិស្សថ្នាក់ទី៣ ហើយប្រាកដណាស់ពួកគេប្រាកដយល់ដឹង និងបកស្រាយពីបៀបបង្អែមបបរល្ពៅ។ ជាងនេះទៅទៀត មេរៀនខាងលើគឺជាកត្តាដ៏សំខាន់ដែលបណ្តុះសិស្សានុសិស្សតូចឱ្យចេះឈ្វេងយល់ និងរៀនរស់ដោយខ្លួនឯងតាមរយៈការសង្កេត ការចំណាំ និងការអនុវត្តផ្ទាល់តែម្តង។