កម្មវិធីបំណិនជីវិត សាច់មាន់ចៀន សម្រាប់សិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ អ្នកគ្រូ គង់ ចន្ថាត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត សាច់មាន់ចៀន។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើម្ហូបសាច់មាន់ចៀននេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។