កម្មវិធីបំណិនជីវិត ឡុកឡាក់សាច់គោ សម្រាប់សិស្សានុសិស្សថ្នាក់ទី២
កម្មវិធីបំណិនជីវិត ឡុកឡាក់សាច់គោ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ បង្រៀនដោយអ្នកគ្រូ វង្ស សុគន្ធិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។ ចំពោះបំណិនជីវិតនៃការធ្វើឡុកឡាក់សាច់គោ វាគឺជាផ្នែកមួយនៃការរៀនរស់ក្នុងសង្គមគ្រួសាររបស់សិស្សានុសិស្សថ្នាក់ទី២ ហើយប្រាកដណាស់ពួកគេប្រាកដជាយល់ដឹង និងអាចបកស្រាយបានពីបៀបធ្វើឡុកឡាក់សាច់គោ។ ជាងនេះទៅទៀត មេរៀនខាងលើគឺជាកត្តាដ៏សំខាន់ដែលបណ្តុះសិស្សានុសិស្សតូចៗឱ្យចេះឈ្វេងយល់ និងរៀនរស់ដោយខ្លួនឯងតាមរយៈការសង្កេត ការចំណាំ និងការអនុវត្តផ្ទាល់តែម្តង។