កម្មវិធីប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
គណៈកម្មកាសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦។ ការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូន ដោយពុំមានភាពមិនប្រក្រតី និងមានការលួចចម្លងឡើយ ដោយសិស្សានុសិស្សបានគោរព និងអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួន។ គួរបញ្ជាក់ផងដែរថា ការប្រឡងគឺប្រព្រឹត្តទៅតាមកាលវិភាគដែលមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។