កម្មវិធីប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពី ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកម្មវិធីប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ សូមបញ្ញាក់ថា ការប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ ត្រូវបានរៀបចំនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការសហការល្អពី លោកគ្រូ-អ្នកគ្រូ ដែលជាអនុរក្ស និងគណៈកម្មការសាលា។ លើសពីនេះទៅទៀត សិស្សានុសិស្សបានអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួនដោយមិនមានការលួចចម្លងសំណៅឯកសារណាមួយឡើយ។