កម្មវិធីប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅនេះ គណៈកម្មកាសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការប្រឡងពាក់កណ្តាលឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩។ ការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូន ដោយពុំមានភាពមិនប្រក្រតី និងមានការលួចចម្លងឡើយ ដោយសិស្សានុសិស្សបានគោរព និងអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួន។ គួរបញ្ជាក់ផងដែរថា ការប្រឡងគឺប្រព្រឹត្តទៅតាមកាលវិភាគដែលមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។