ការចែករំលែកចំណេះដឹងស្តីពី ការលាយពណ៌ បង្រៀនដោយអ្នកគ្រូ ឈួន សុកន្និថា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការចែករំលែកចំណេះដឹងស្តីពី ការលាយពណ៌ បង្រៀនដោយអ្នកគ្រូ ឈួន សុកន្និថា។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនល្អៗធ្វើការចែករំលែកចំណេះដឹងដែលខ្លួនមានដើម្បីឱ្យការបង្រៀនកាន់តែមានគុណភាព។