ការចែករំលែកចំណេះដឹងអំពី បច្ចេកទេសបង្រៀនសិស្សតូច
កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកចំណេះដឹងអំពី បច្ចេកទេសបង្រៀនសិស្សតូច ជូនលោកគ្រូ-អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយអ្នកគ្រូ ជន សុផល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ អំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។