ការចែករំលែកចំណេះដឹងអំពី វិធីសាស្រ្តក្នុងការបង្រៀន
កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកចំណេះដឹង ប្រធានបទស្ដីពី៖វិធីសាស្រ្តក្នុងការបង្រៀន មុខវិជ្ជាអង់គ្លេស ជូនលោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេស ដោយលោកគ្រូ ម៉ៅ និមល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ អំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។