ការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀន ប្រធានបទស្ដីពី៖ ថ្នាក់រៀនត្រឡប់ ជូនលោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យ ដល់ទី៦ បង្រៀនដោយលោកគ្រូ យិន សុធិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំកម្មវិធីការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀន ប្រធានបទស្ដីពី ថ្នាក់រៀនត្រឡប់ ជូនលោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យ ដល់ទី៦ បង្រៀនដោយលោកគ្រូ យិន សុធិ។ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។