កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ការចែករំលែកចំណេះដឹង ប្រធានបទស្ដីពី៖ វិធីសាស្រ្តក្នុងការបង្រៀន មុខវិជ្ជាខ្មែរ ជូនលោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យ ដល់ទី៦ បង្រៀនដោយលោកគ្រូ អ៊ុក ថុន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ កំឡុងពេលវិសមកាលនៃឆ្នាំសិក្សានីមួយៗ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងយកចិត្តទុកដាក់ក្នុងការរៀបចំការចែករំលែកចំណេះដឹងពីសំណាក់លោកគ្រូ-អ្នកគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ឬសិក្ខាសាលាស្តីអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗរបស់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ។