ការចែកអំណោយដល់កុមារកំព្រានៅមណ្ឌលមែកឈើ
កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយដូចជា គ្រឿងឧបភោគបរិភោគ គ្រាប់ពូជបន្លែ កាតាបសិស្ស ផ្ទាំងសូឡា ម៉ាស៊ីនចម្រោះទឹកស្អាត សម្ភារសិក្សា សម្ភារ:ប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភពីសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចែកជូនដល់កុមារកំព្រាចំនួន១១៧នាក់ នៅមណ្ឌលមែកឈើ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។