ការធ្វើបទបង្ហាញរបស់ក្រុមប្រឹក្សាសិស្សជំនាន់ទី៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ទី១២ ឆ្នាំសិក្សា២០២២-២០២៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការធ្វើបទបង្ហាញរបស់ក្រុមប្រឹក្សាសិស្សជំនាន់ទី៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ទី១២ ឆ្នាំសិក្សា២០២២-២០២៣។ ការធ្វើបទបង្ហាញនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយបណ្តុះឲ្យសិស្សានុសិស្សទទួលបាន ចំណេះដឹងទាក់ទងទៅនឹងភាពជាអ្នកដឹកនាំ ហើយវាអាចជួយដាស់តឿនដល់សិស្សានុសិស្សឲ្យចេះចូលរួមកម្មវិធីក្នុងសាលា ក៏ដូចជាការទទួលបាននូវចំណេះដឹងថ្មីៗពីការចូលរួមនោះផងដែរ។ ការដឹកនាំមានន័យថា មានចក្ខុវិស័យ និងចែករំលែកវាជាមួយអ្នកដទៃ។ លុះត្រាតែអ្នកទទួលបានការបំផុសគំនិតពីអ្នកដទៃ ទើបអាចចែករំលែកនូវគោលដៅរួមមួយឆ្ពោះទៅរកការដឹកនាំការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមទាំងមូល។