ការធ្វើបទបង្ហាញរបស់សាលា CamED Business School អំពី អាជីពគណនេយ្យ និងសវនកម្ម ទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក បានសហការជាមួយវិទ្យាស្ថានខេមអេដ (CamEd) រៀបចំបទបង្ហាញស្តីអំពី “អាជីពគណេនេយ្យ និងសវនកម្ម” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ ជារៀងរាល់ឆ្នាំ សាលារៀន អន្ដរទ្វីប អាមេរិកាំង និងវិទ្យាស្ថានខេមអេដ (CamEd) តែងសហការក្នុងការធ្វើបទបង្ហាញនេះឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សយល់ដឹងអំពីអ្វីទៅជាអាជីពគណេនេយ្យ សវនកម្ម និងសារៈសំខាន់របស់វាផងដែរ។ ជាទីបញ្ចប់ លោក ខេស៊ី បាណែត នាយកនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានជូនពរប្អូនដែលជាសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ឱ្យមានសុខភាពល្អ និងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់គ្នា។