កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការបង្រៀនថ្នាក់និទស្សន៍ មុខវិជ្ជាភាសាខ្មែរអំពីសម្បត្តិអក្សរសិល្ប៍ ដោយលោកគ្រូ ញ៉ាវ ម៉េត ជូនដល់លោកគ្រូ អ្នកគ្រូក្រោមមតេ្តយ្យ មតេ្តយ្យ និងបឋមសិក្សា។ លោកគ្រូបានបង្ហាញក៏ដូចជាបកស្រាយយ៉ាងក្បោះក្បាយអំពីសម្បត្តិអក្សរសិល្ប៍។ លោកគ្រូបានដាក់ការងារជាក្រុមជូនដល់លោកគ្រូ អ្នកគ្រូដើម្បីឆ្លើយសំនួរ ដែលបានចោទសួរ។ បន្ថែមពីនេះទៀត អ្នកគ្រូបានចែករំលែកនូវបទពិសោធន៍ និងវិធីសាស្រ្តល្អៗក្នុងការបង្រៀនដែលលោកគ្រូ អ្នកគ្រូអាចយកទៅអនុវត្តក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
Category: ការចែករំលែកបទពិសោធន៍