កាលពីថ្ងៃទី23 ខែមករា កន្លងទៅថ្មីៗនេះ ក្រុមបច្ចេកទេសថ្នាក់ទី2 បានរៀបចំការបង្រៀនថ្នាក់និទស្សន៍សម្រាប់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការបង្រៀនថ្នាក់និទស្សន៍នេះគឺ បង្រៀនដោយអ្នកគ្រូថ្នាក់ទី2ខ គង់ ចន្ថាត ដោយអ្នកគ្រូបានជ្រើសយកនូវមុខវិជ្ជាភាសាខ្មែរ មេរៀនទី22 “ព្យាង្គតម្រួត”។
គោលបំណងនៃការរៀបចំការបង្រៀនថ្នាក់និទស្សន៍នេះគឺដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តថ្មីៗ ក្នុងការបង្រៀនជូនដល់លោកគ្រូ អ្នកគ្រូ៕