កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការបង្រៀនថ្នាក់និទស្សន៍លើមុខវិជ្ជាវិទ្យាសាស្រ្តអនុវត្ត អំពីធាតុអាកាស ដោយអ្នក គ្រូ វង្ស តារ៉ាសុភី ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងផ្នែកបឋមសិក្សា ចំនួន២២នាក់។ អ្នកគ្រូ វង្ស តារ៉ាសុភី បានបង្ហាញជូនលោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយលើមុខវិជ្ជាវិទ្យាសាស្ត្រ និងវិធីសាស្ត្រល្អៗ ក្នុងការបង្រៀនដើម្បីឱ្យសិស្សឆាប់យល់ដែលលោកគ្រូ អ្នកគ្រូអាចយកទៅអនុវត្តបានក្នុងការបង្រៀនដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះទៅទៀតចាងហ្វាង លោកគ្រូ និងអ្នកគ្រូ ឡើងបង្ហាញពីចំណុចល្អ និងចំណុចត្រូវអភិវឌ្ឍមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេសផងដែរ៕
Category: ការចែករំលែកបទពិសោធន៍