ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៦ “ខ” ស្តីពី៖ បរិស្ថានធម្មជាតិ បង្រៀនដោយលោកគ្រូ ហ៊ន សុគន្ធា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
នៅថ្ងៃថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀនចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៦ “ខ” ស្តីពី បរិស្ថានធម្មជាតិ បង្រៀនដោយលោកគ្រូ ហ៊ន សុគន្ធា។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍នេះគឺដើម្បីចែករម្លែកវិធីសាស្ត្រក្នុងការរៀបចំមេរៀន និងរបៀបនៃការបង្រៀនឱ្យសិស្សងាយទទួលបានចំណេះដឹងពីគ្រូ។ លើសពីនេះទៅទៀត ក្រោយការចែករម្លែក សមាជិកដែលជាលោកគ្រូ-អ្នកគ្រូដែលលបានចូលរួមការបង្រៀនថ្នាក់និទស្សន៍បានទទួលយកចំណុចល្អៗដែលលោកគ្រូ ហ៊ន សុគន្ធា បានបង្ហាញ និង រួមចំណែកក្នុងការផ្តល់នូវគំនិតយោបល់ល្អៗដើម្បីកែតម្រូវចំណុចខ្វះខាតផងដែរដើម្បីឱ្យការបង្រៀនកាន់តែល្អប្រសើរ។