ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាជីវវិទ្យា ស្តីពី៖ ប្រព័ន្ធអង់ដូគ្រីន បង្រៀនដោយលោកគ្រូ អ៊ិន ឆាយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រូ អ៊ិន ឆាយ បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាជីវវិទ្យា ស្តីពី៖ ប្រព័ន្ធអង់ដូគ្រីន។ គោលបំណងនៃការបង្រៀនថ្នាក់និស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឲ្យកាន់តែមានគុណភាព ដើម្បីធ្វើឲ្យសិស្សងាយយល់ និងឆាប់ចាប់មេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ផ្លាស់ប្តូរវិធីសាស្រ្ត កែលម្អ និងបំពេញចំណុចខ្វះខាតដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។