កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសអង់គ្លេសលើកទី២ វគ្គជំរុះ ។ កម្មវិធីប្រកួតប្រជែងនិទានរឿងជាភាសាអង់គ្លេស គឺដើម្បីបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ៣យ៉ាង ទី១ ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេសដល់សិស្សានុសិស្ស។ ទី២ បណ្ដុះសិស្សានុសិស្សឱ្យមានទម្លាប់អាន និងទី៣ បណ្ដុះឱ្យសិស្សមានភាពក្លាហាន និងមានឥរិយាបថល្អ។ បេក្ខជនដែលជាប់ក្នុងជំរុះនេះនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៣០ ខែមីនាខាងមុខ។
