កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកំពស់ ការអាន ក៏ដូចជាជំរុញឱ្យប្អូនស្រឡាញ់ការអាន ដើម្បីបង្កើនចំណេះដឹងឱ្យកាន់តែទូលាយ។ តែអ្វីដែលជាចំណុចពិសេសក្នុងការប្រកួតនេះគឺ ដើម្បីឱ្យសិស្សានុសិស្សបានបញ្ចេញសមត្ថភាពក្នុងការតែងអត្ថបទជាភាសាខ្មែរ និងតម្រូវឱ្យប្អូនៗអានអត្ថបទនោះដោយបញ្ចេញ និងលើកដាក់សំលេងឱ្យបានត្រឹមត្រូវទៅតាមពាក្យ និងឃ្លាឃ្លោង ក៏ដួចជាបកស្រាយអត្ថនយ័របស់អត្ថបទដែលបានតែងនោះ៕
Category: ការប្រកួតប្រជែងចំណេះដឹង