កាលពីព្រឹកថ្ងៃទី១២ ខែមីនា កន្លងទៅនេះសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានចាប់ផ្តើមដំណើរការកម្មវិធីប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ទី៨ ទី១០ និងទី១១។ គួរបញ្ជាក់ផងដែរថា ដំណើរការប្រឡងឆមាសលើកទី១ សម្រាប់ថ្នាក់ទី៧ និងទី៨មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែមីនា និងដំណើរការប្រឡងឆមាសលើកទី១ សម្រាប់ថ្នាក់ទី១០ និងទី១១ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខៃមីនា។