កាលបរិច្ឆេទប្រឡងឆមាសចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៧ ខែមីនា ឆ្នាំ២០២០ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង កំពុងធ្វើការប្រឡងឆមាសលើកទី១ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ សាខាទួលគោក។ សម្រាប់ថ្នាក់ទី៦ ប្រឡងមុខវិជ្ជាកុំព្យូទ័រ និងភាសាអង់គ្លេសរួចរាល់ ហើយមុខវិជ្ជាគោលនឹងប្រឡងឆមាសលើកទី១ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ។