កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការប្រឡងឆមាសលើកទី១ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ សម្រាប់ថ្នាក់មធ្យមសិក្សា (ថ្នាក់ទី៧ ៨ ១០ និង១១)។ ការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរថា ការប្រឡងនេះត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែមីនា និងបញ្ចប់នៅថ្ងៃទី១៣ ខែមីនា៕