ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ ការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូន ដោយពុំមានភាពមិនប្រក្រតី និងមានការលួចចម្លងឡើយ ដោយសិស្សានុសិស្សបានគោរព និងអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួន។ គួរបញ្ជាក់ផងដែរថា ការប្រឡងនាថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះ គឺធ្វើឡើងសម្រាប់តែសិស្សានុសិស្សថ្នាក់ទី៦តែប៉ុណ្ណោះ។