ការពិសោធន៍របស់សិស្សថ្នាក់ទី១១អំពី បាតុភូតអូស្មូស
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ លាង សុធារី បានដឹកនាំសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើតេស្ដសង្កេត ៉បាតុភូតអូស្មូស ៉ លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលនាំឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតពីការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា រួមគ្នាធ្វើការងារជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។