ការពិសោធក្រោមប្រធានបទ “ដង់ស៊ីតេរូបធាតុរឹង”
កាលពីថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ សេង វណ្ណៈ បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ដង់ស៊ីតេរូបធាតុរឹង” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា និងរួមគ្នាធ្វើការងារជាក្រុម។