ការពិសោធក្រោមប្រធានបទ “ការសង្កេតរូបផ្គុំរបស់ផ្កា”
កាលពីព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ អ្នកគ្រូ សុខ ម៉ានី បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោមប្រធានបទ “ការសង្កេតរូបផ្គុំរបស់ផ្កា” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា និងរួមគ្នាធ្វើការងារជាក្រុម។