ការពិសោធន៍របស់សិស្សថ្នាក់ទី៨អំពីការសង្កេតស្វ័យការពារខ្លួនរបស់រុក្ខជាតិ
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ ទេព ស្រីនាង បានដឹកនាំសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើតេស្ដសង្កេតអំពី “ការសង្កេតស្វ័យការពារខ្លួនរបស់រុក្ខជាតិ” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀន ដែលនាំឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតពីការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សនឹងបានអនុវត្តផ្ទាល់ ចេះសហការគ្នា រួមគ្នាធ្វើការងារជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។