ការិយាល័យអគ្គនាយកហិរញ្ញវត្ថុ

ការិយាល័យអគ្គនាយកហិរញ្ញវត្ថុ
១.វត្ថុបំណង
ភាពទទួលខុសត្រូវ

ដើម្បីដាក់ឱ្យមានការប្រើប្រាស់ និងការប្រព្រឹត្តទៅជាប្រព័ន្ធក្នុងការការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និង ដំណើរការប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងអស់ពីលទ្ធភាព។

ការទ្រទ្រង់អាជីវកម្ម

ជាជំនួយទៅដល់ក្រុមហ៊ុនក្នុងការរៀបចំផែនការការគ្រប់គ្រង និងការត្រួតពិនិត្យគោលដៅប្រតិបត្តិការ ហិរញ្ញវត្ថុ និងផ្តល់ជំនួយក្នុងការអនុវត្តដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។

ការអនុលោមតាមច្បាប់
  • ធានាឱ្យប្រាកដថាការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងបទបញ្ញត្តិផ្សេងៗបានធ្វើត្រឹមត្រូវ។
  • អនុលោមទៅតាមគោលការណ៍នៃការធ្វើរបាយការណ៍ និងបទបញ្ញត្តិហិរញ្ញវត្ថុដែលមានចែងនៅក្នុងច្បាប់រដ្ឋ និងបទបញ្ញត្តិផ្សេងៗ។
២.មុខងារ

ឌីវិសិនហិរញ្ញវត្ថុ គឺបែងចែកចេញជាពីរ គឺផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ។

ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុគឺទទួលខុសត្រូវលើប្រតិបត្តិការគណនីដូចជាដំណើរការ និងការកត់ត្រាប្រាក់ ចំណូល ការចំណាយ ការគ្រប់គ្រងទ្រព្យសកម្មថេរ ការបង់ពន្ធ និងការថែទាំនៃទម្រង់បែបបទគ្រប់គ្រងផ្ទៃក្នុង។

ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុផ្តល់ការគាំទ្រដល់អាជីវកម្មក្នុងការធ្វើផែនការគ្រប់គ្រង ត្រួតពិនិត្យគោលដៅ ប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តល់ជំនួយក្នុងការអនុវត្តដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។

២.១.ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ

ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ គឺដឹកនាំដោយលោកស្រី លី សុខណៃ និងលោក កង ហេមជន្ន ស្របទៅតាមការ បែងចែកទំនួលខុសត្រូវតាមផ្នែកនីមួយៗ ដែលមានទីតាំងនៅអគារ AIS សាខាម៉ៅសេទុង។

ផ្នែកនេះមាន៥ផ្នែកតូចៗដូចខាងក្រោម៖

២.១.១.ផ្នែកចំណូល (ការិយាល័យ ប៊ឺរសា)

ទំនួលខុសត្រូវរួមមាន៖

  • សេវាកម្មទទួលប្រាក់
  • ទទួលប្រាក់រាល់ចំណូលទាំងអស់ជាសាច់ប្រាក់ សែក និងកាត
  • បញ្ចូលរាល់ប្រត្តិបត្តិការចំណូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចំណូលរបស់សាលា
  • សេវាកម្មធនាគារ
  • ទទួលខុសត្រូវចំពោះការបែងចែកប្រាក់ និងដាក់ចូលទៅក្នុងធនាគារ
  • ផ្តល់ការណែនាំស្តីពីការទទួលចំណូលតាមរយៈសេវាធនាគារ
  • កត់ត្រាប្រតិបត្តិការចំណូលប្រចាំថ្ងៃចូលទៅក្នុងប្រព័ន្ធគណនី
  • ឆ្លើយតបលើសំណួរ ឬចម្ងល់របស់អតិថិជនទាក់ទងទៅនឹងតម្លៃសេវាកម្មនានា
  • ផ្ទៀងផ្ទាត់ចំនួនវិក្កយបត្រចំណូលជាមួយនឹងចំនួនសិស្សជាក់ស្តែង
  • ធ្វើការផ្ទៀងផ្ទាត់លើការប្រមូលសាច់ប្រាក់ប្រចាំថ្ងៃ(សាច់ប្រាក់ទទួលបានជាក់ស្តែង ជាមួយនឹងរបាយការណ៍ដែលបានមកពីប្រព័ន្ធគ្រប់គ្រងចំណូលរបស់សាលា)
  • គ្រប់គ្រងគណនីដែលត្រូវទារ
  • ម៉ោងធើ្វការ និងលេខទូរស័ព្ទ៖
    • ថ្ងៃច័ន្ទ ដល់សុក្រ (០៧:០០ ព្រឹក – ០៦:៣០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:០០ ព្រឹក – ០៥:៣០ ល្ងាច)
    • លេខទូរស័ព្ទ ៖
      • សាខាម៉ៅសេទុង : (៨៥៥) ៧០ ៧១៧ ៦៧៧ / ១២ ៦៣២ ៨៣៣
      • សាខាទួលគោក :(៨៥៥)៧៧ ២១៧ ៦៧៦
      • សាខាចាក់អង្រែ : (៨៥៥) ៧៦ ២២២២ ១១៧
២.១.២.ផ្នែកចំណាយ

ទំនួលខុសត្រូវរួមមាន៖

  • ធើ្វការរៀបចំ និងទូទាត់ចំណាយទៅដល់អ្នកផ្គត់ផ្គង់នានាដែលរួមបញ្ជូលទាំងប្រាក់កក់
  • ទូទាត់សងលើការបង់ប្រាក់លើសរបស់សិស្ស និងប្រាក់កក់របស់សិស្ស
  • ធើ្វការចំណាយទៅលើបុគ្គលិក និងការធ្វើដំណើរ
  • ចំណាយលើការស្នើសុំបុរេប្រទាន និងការចំណាយរាយរង
  • ការបង់ពន្ធ
  • ធ្វើការកត់ត្រានិងរៀបចំដំណើរការការចំណាយ
  • ត្រួតពិនិត្យគណនីដែលត្រូវទូទាត់
  • ម៉ោងធើ្វការ និងលេខទូរស័ព្ទ៖
    • ថ្ងៃច័ន្ទ ដល់សុក្រ (០៧:៣០ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)
    • លេខទូរស័ព្ទ ៖
      • សាខាម៉ៅសេទុង : (៨៥៥) ៩៥ ៧៧៧ ៦០៨
      • សាខាទួលគោក :(៨៥៥) ៧៧ ២១៧ ៦៧៦
      • សាខាចាក់អង្រែ : (៨៥៥) ៧៦ ២២២២ ១១៧

សម្គាល់ ៖ ការចំណាយលើប្រាក់ខែ គឺស្ថិតក្នុងផ្នែកបើកប្រាក់បៀវត្ស។

២.១.៣.ផ្នែកបើកប្រាក់បៀវត្ស

ទំនួលខុសត្រូវរួមមាន៖

  • ផ្តល់សេវាកម្មបើកប្រាក់ខែដល់និយោជិតទាំងអស់នៃ MJQE ដែលរួមមាន៖
  • ប្រាក់បៀវត្សសម្រាប់បុគ្គលិកថ្មី និងបុគ្គលិកលាលែង
    • ចំណាយលើប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់បុគ្គលិក
    • ចំណាយពេលមានជំងឺ
    • បោះពុម្ពឯកសារបញ្ជាក់ប្រាក់បៀវត្សដែលទទួលបាន និងធ្វើការចែកចាយ
    • គណនាពន្ធលើប្រាក់ខែបុគ្គលិក និងអត្ថផលប្រយោជន៍ផ្សេងៗ
    • រៀបចំប្រាក់បៀវត្សប្រចាំខែ និងប្រាក់ម៉ោង
  • ម៉ោងធើ្វការ៖
    • ថ្ងៃច័ន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)
២.១.៤.ការគ្រប់គ្រងអចលនទ្រព្យ

ទំនួលខុសត្រូវរួមមាន៖

  • បង្កើត និងត្រួតពិនិត្យប្រព័ន្ធនៃការគ្រប់គ្រងអចលនទ្រព្យ
  • កំណត់លេខសម្គាល់អចលនទ្រព្យ និងធ្វើការរាប់ជាក់ស្តែងនាអំឡុងពេលណាមួយ
  • គណនាការរម្លស់រាល់អចលនទ្រព្យទាំងអស់
  • ឱ្យជាយោបល់ដល់ថ្នាក់ដឹកនាំបើសិនមានអចលនទ្រព្យណាអាចបោះចោលបាន
  • ធ្វើការសិក្សាលើការថយចុះនៃទ្រព្យអរូបិយ
  • ម៉ោងធើ្វការ៖
    • ថ្ងៃច័ន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)
២.១.៥.ពន្ធដារ

ទំនួលខុសត្រូវរួមមាន៖

  • ធានាថាក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមច្បាប់ពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា
  • ផ្តល់ការណែនាំដល់ថ្នាក់គ្រប់គ្រងស្តីពីផលប៉ះពាល់នៃពន្ធនៃយុទ្ធសាស្រ្ត
    សហប្រតិបត្តិការ និងផលប៉ះពាល់នៃច្បាប់ពន្ធដារថ្មីស្តីពីបំណុលពន្ធ
  • គណនាពន្ធ និងរក្សាទុកឯកសារ
  • ផ្សេងៗ
  • ម៉ោងធើ្វការ៖
    • ថ្ងៃច័ន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)

សម្គាល់ ៖ ការបង់ពន្ធគឺត្រូវធ្វើឡើងដោយផ្នែកចំណាយ។

២.២.ការគ្រប់គ្រងហិរញ្ញវត្ថុ

ការគ្រប់គ្រងហិរញ្ញវត្ថុ គឺដឹកនាំដោយលោកស្រី គា សុវណ្ណារី ដែលមានទីតាំងនៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាម៉ៅសេងទុង។

ទំនួលខុសត្រូវរួមមាន៖

  • គ្រប់គ្រងសាច់ប្រាក់ ការវិនិយោគ និងការគ្រប់គ្រងហានិភ័យ
  • ធ្វើការវាយតម្លៃលើលទ្ធផលដែលសម្រេចបាន
  • ធើ្វរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើការវិភាគ
  • កំណត់គោលដៅប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់គ្រប់ផ្នែក និងក្រុមហ៊ុនទាំងមូល
  • ជួយរៀបចំនូវផែនការអាជីវកម្ម និងសិក្សាពីការព្យាករណ៍នៃប្រតិបត្តិការហិរញ្ញវត្ថុរយៈពេលខ្លី មធ្យម និងវែង
  • ធ្វើការវាស់ស្ទង់ប្រតិបត្តិការហិរញ្ញវត្ថុនឹងគោលដៅដែលបានកំណត់តាមរយៈការផ្តល់ព័ត៌មានសំខាន់ ត្រឹមត្រូវ និងទាន់ពេលវេលាដល់អ្នកគ្រប់គ្រង អគ្គនាយកហិរញ្ញវត្ថុ និងក្រុមប្រឹក្សាភិបាល
  • រក្សាទំនាក់ទំនងល្អជាមួយប្រធានផ្នែកផ្សេងៗនានា និងអ្នកដទៃ ដើម្បីធានាឱ្យបាននូវការផ្តល់មតិលើបញ្ហា ហិរញ្ញវត្ថុ
  • ផ្តល់ព័ត៌មានដើម្បីគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តថ្នាក់ដឹកនាំ
  • កិច្ចការផ្សេងៗ
  • ម៉ោងធើ្វការ៖
    • ថ្ងៃច័ន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)