កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៣ ដល់ទី៦ ស្តីអំពីការប្រមូលព័ត៌មាន និងត្រៀមសម្រាប់ការប្រឡងឆមាសទី២ ប្រចាំឆ្នាំសិក្សា២០២១-២០២២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៣ ដល់ទី៦ ស្តីអំពីការប្រមូលព័ត៌មាន និងត្រៀមសម្រាប់ការប្រឡងឆមាសទី២ ប្រចាំឆ្នាំសិក្សា២០២១-២០២២។ ក្រោយទទួលបានព័ត៌មានពីការប្រជុំ ប្រធាន និងអនុប្រធានថ្នាក់នឹងផ្តល់ព័ត៌មានបន្តទៅកាន់មិត្តរួមថ្នាក់របស់ពូកគេដើម្បីត្រៀមខ្លួនមុនថ្ងៃប្រឡងមកដល់។ ជាងនេះទៅទៀត កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់នេះមានសារៈសំខាន់ណាស់ចំពោះសិស្សានុសិស្ស ព្រោះគណៈកម្មការតែងបណ្តុះភាពក្លាហាន និងភាពជាអ្នកដឹកនាំដល់ពួកគេ។