កិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ទី៧ ដល់ទី១២ ស្តីអំពីការប្រមូលព័ត៌មាន និងត្រៀមសម្រាប់ការប្រឡងពាក់កណ្តាលឆមាសលើកទី១
កាលពីថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ពីទី៧ ដល់ថ្នាក់ទី១២។ គោលបំណងនៃការប្រជុំនេះគឺដើម្បីទទួលរបាយការណ៍អំពីការសិក្សារបស់សិស្សានុសិស្សក្នុងថ្នាក់ និងផ្តល់ព័ត៌មានដល់ថ្នាក់នីមួយៗតាមរយៈប្រធានថ្នាក់ដើម្បីត្រៀមសម្រាប់ការប្រឡងពាក់កណ្តាលឆមាសទី១។ ក្នុងកិច្ចប្រជុំមានការចូលរួមពីសិស្សានុសិស្សដែលជាប្រធាន អនុប្រធាន និងចាងហ្វាងៗដែលជាគណៈគ្រប់គ្រងសាលា។ លើសពីនេះទៅទៀត ចាងហ្វាងតាមភូមិក៏បានបណ្តុះភាពជាអ្នកដឹកនាំដល់ប្អូនៗបន្ថែមតាមរយៈការចែករម្លែកបទពិសោធន៍ដែលពួកគាត់បានធ្វើកន្លងមកដើម្បីជាប្រយោជន៍ដល់សង្គមគ្រួសារ និងសង្គមជាតិ។