លោក គួច ផល

លោក គួច ផល

បច្ចុប្បន្នគឺជាសមាជិក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
លោកបានចាប់ផ្តើមបម្រើការក្នុងនាមជាអគ្គនាយកហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១១។ លោក គួច ផល កើតនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៦៦ នៅខេត្ដបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា។ ឪពុកលោក មហាឧបាសក គួច លៀងហួរ និងម្ដាយ មហាឧបាសិកា សូវ សុកហួង។ លោកជាកូន ទី១ ក្នុងគ្រួសារមួយ ដែលមានបងប្អូនបង្កើតចំនួន០៨នាក់ ក្នុងនោះមានកូនប្រុស ចំនួន០៥នាក់ និងកូនស្រីចំនួន០៣នាក់។
ក្រោយពីឆ្លងកាត់ជីវិតដ៏លំបាកវេទនា នារបបប្រល័យពូជសាសន៍ប៉ុលពត រួចមកលោក និងក្រុមគ្រួសារត្រូវប្រឈមមុខនឹងឧបសគ្គ និងទុក្ខលំបាកគ្រប់បែបយ៉ាងជាច្រើន ដើម្បី ធ្វើចំណាកស្រុកក្នុងនាមជាជនភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៩ និងលើកទី២ នៅឆ្នាំ១៩៨២។ លោកជាអតីតជនភៀសខ្លួនដែលបានរៀនបញ្ចប់ថ្នាក់ទី៧ នៅឆ្នាំ១៩៨២ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានកម្រិតស្មើថ្នាក់វិទ្យាល័យ។ នៅឆ្នាំ១៩៨២ នោះផងដែរ លោកបាន រៀនភាសាអង់គ្លេសចប់ថ្នាក់ Book 4 ។ បន្ទាប់ពីនោះមក លោកក៏បានធ្វើចំណាកស្រុកទៅបម្រើ ការងារនៅប្រទេសថៃក្នុងអង្គការមួយ ដែលមានឈ្មោះថា UNHCR ឆ្នាំទី១ ធ្វើជា Laboratory មើលតេស្ដឈាម មើលលាមក មើលទឹកនោម ហើយឆ្នាំទី២ នៅក្នុងជំរំភៀសខ្លួនក៏បានចូលបម្រើការងារនៅក្នុងអង្គការមួយទៀតគឺអង្គការ JPA ធ្វើជាអ្នកបកប្រែភាសាខ្មែរ-អង់គ្លេស សម្រាប់ជន ភៀសខ្លួននៅជំរុំខាអ៊ីដាង ដែលធ្វើអន្ដោប្រវេសន៍ទៅសហរដ្ឋអាមេរិក។ បន្ទាប់ពីបានបម្រើការងារបានពីរឆ្នាំនៅប្រទេសថៃ លោកបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយសារលោក មានបទពិសោធន៍ ជាអ្នកបកប្រែជាងមួយឆ្នាំ។

ពេលរស់នៅសហរដ្ឋអាមេរិកបាន៦ខែ លោកបានទៅចូលរួមប្រឡងធ្វើជា Teacher Assistant ប៉ុន្ដែ ដោយសារលោកមានតែបទពិសោធន៍ការងារ ហើយគ្មានសញ្ញាបត្របាក់ឌុប គេតម្រូវឱ្យលោក ទៅប្រឡងយកសញ្ញាបត្របាក់ឌុបនៅ Los Angeles សាលា Unify School District ហើយលោកបានប្រឡងជាប់ជាស្ថាពរ ដោយគេបានធ្វើលិខិតបញ្ជាក់ជូនលោក ដែលមានកម្រិតស្មើសញ្ញាបត្របាក់ឌុប ដែលអាចធ្វើជាគ្រូជំនួយ ឬគ្រូបង្រៀនបាន។ លោកបានបម្រើការងារជាគ្រូជំនួយបានរយៈពេល០២ឆ្នាំ។ បន្ទាប់ពីនោះមកលោកចូលរៀនថ្នាក់មហាវិទ្យាល័យ ជំនាញ Electronic Engineering Technician បញ្ចប់ត្រឹមបរិញ្ញាបត្ររង។ បន្ទាប់មកដោយសារបញ្ហា ជីវភាពគ្រួសារ លោកក៏បានឈប់សិក្សាទៅធ្វើការជា Technician បានរយៈពេល០៥ឆ្នាំ លោកក៏បានដំឡើងតំណែងជា Field Engineer ជាងជួសជួលយន្ដហោះនៅព្រលានយន្ដហោះសហរដ្ឋអាមេរិក។ បន្ទាប់ពីបម្រើការងារជា Field Engineer បានរយៈពេល០២ឆ្នាំ លោកក៏លាឈប់ពីការងារមកបង្កើតអាជីវកម្មខ្លួនឯងជាអ្នកលក់នំ Donut and Bakery វិញ។ ដោយសារភាពវៃឆ្លាត និងឆ្លង កាត់ការតស៊ូព្យាយាម តាមរយៈបទពិសោធន៍ការងារ លោកអាចនិយាយបាន០៦ភាសាគឺ ភាសា ចិនតាជៀវ ចិនកាតាំង អង់គ្លេស ខ្មែរ ថៃ និងវៀតណាម។ រហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១១ លោកបានវិលត្រឡប់ពីសហរដ្ឋអាមេរិក ពីទីប្រឹក្សាក្រុមប្រឹក្សាភិបាល ប្រចាំតំបន់សហរដ្ឋអាមេរិក មកកាន់តួនាទីជា CFO, Vice Chairman, Advisor to the Board of Directors and Advisor to the Administration and Finance Divisions នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេ សិន៕