គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអធិការកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ផ្នែកបឋមសិក្សា
កាលពីថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូអធិការកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ផ្នែកបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ បន្ទាប់ពីការចុះអធិការកិច្ច គណៈប្រតិភូមានភាពរីករាយ និងបានលើកសរសើរចំពោះវឌ្ឍនភាពរបស់សាលាយ៉ាងខ្លាំង។ ជាងនេះទៅទៀត គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក សន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតនូវចំណុចខ្វះចន្លោះដែលមានដើម្បីទទួលបានភាពរីកចម្រើនក្នុងអប់រំសិស្សានុសិស្សបន្តទៀត។