គ្រូវិទ្យាល័យ

ការសិក្សាថ្នាក់វិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំមួយឈរលើមាគ៌ា ដ៏ត្រឹមត្រូវ តាមកម្មវិធីសម្បូរបែប និងច្បាស់លាស់បែបខ្មែរ-អាមេរិកាំងពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ស្របតាម កម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់ សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីក្លាយទៅជាមនុស្សពេញលេញនៅក្នុងសង្គម សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់ដូចតទៅ ៖

  • បំពេញតម្រូវការចាំបាច់ជូនសិស្សានុសិស្សគ្រប់កម្រិតសិក្សា ទាំងផ្នែកកាយសម្បទា សតិបញ្ញា ស្មារតី ការគិត សីលធម៌ និងតម្រូវការផ្នែកសុខភាពរបស់សិស្ស។
  • សាលាបានដាក់បញ្ចូលនូវកម្មវិធីបន្ថែមទៀតរួមមាន ការពិសោធ កិច្ចការស្រាវជ្រាវ កម្មវិធីសិក្ខាសាលា
    ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវតាមរយៈឯកសារសម្បូរបែបគ្រប់កម្រិត និងគ្រប់ជំនាញក្នុងបណ្ណាល័យ
    និងតាមប្រព័ន្ធអ៊ីនធឺណេត។
  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្មភាពសង្គមផ្សេងៗ។
  • សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកភាសាអង់គ្លេស កុំព្យូទ័រ វិទ្យាសាស្រ្ត
    និងវិទ្យាសាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព
    គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញដោយសមត្ថភាព។
  • អប់រំឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អស្រទៅតាមចតុស្តម្ភអប់រំ គឺអប់រំឱ្យមាន ចំណេះដឹង
    ចំណេះធ្វើ និងឱ្យចេះរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។